[{"data":1,"prerenderedAt":83},["ShallowReactive",2],{"articles-km":3},[4,49],{"id":5,"title":6,"author":7,"body":8,"date":34,"description":35,"extension":36,"image":37,"meta":38,"navigation":39,"path":40,"readTime":41,"seo":42,"stem":43,"tags":44,"__hash__":48},"content_km\u002Farticles\u002Fframework.md","សិក្សា Framework មិនបានធានាថាអ្នកនឹងមានការងារបានទេ","ចៅ ដារ៉ា",{"type":9,"value":10,"toc":30},"minimark",[11,15,18,21,24,27],[12,13,14],"p",{},"គ្នា​យើង​ច្រើន​ណាស់​យល់​ច្រឡំ​ថា ឱ្យ​តែ​រៀន Framework មួយ​ឱ្យ​ចប់ គឺ​អាច​ធានា​បាន​ការងារ Software Engineer ធ្វើ​។ តែ​តាម​ពិត​វាមិន​ស្រួល​អញ្ចឹង​ទេ! Framework ដូច​ជា React, Vue, NestJS ឬ Flutter អីហ្នឹង គ្រាន់​តែ​ជា \"ឧបករណ៍\" សម្រាប់​សរសេរ​កូដ​ចេញ​ជា App ប៉ុណ្ណោះ។ អ្វី​ដែល​ក្រុមហ៊ុន​គេ​មើល​ខ្លាំង​ជាង​គេ គឺ​សមត្ថភាព Problem-solving, បទពិសោធន៍​ធ្វើ Project ផ្ទាល់ និង​គ្រឹះ (Fundamentals) ឱ្យ​ច្បាស់។",[12,16,17],{},"នៅ​ស្រុក​យើង ឈ្មោះ​ការងារ​ច្រើន​ដាក់​ថា “React Developer,” “Flutter Developer” ឬ “Laravel Developer” អីចឹងទៅ។ ការ​ដាក់​បែប​នេះ ធ្វើ​ឱ្យ​អ្នក​ទើប​រៀន​ថ្មីៗ (Beginners) ភ័ន្ត​ច្រឡំ​ថា ចេះ​តែ Framework ហ្នឹង​មួយ​ទៅ គឺ​គេ​ជួល​ធ្វើការ​បាត់​ហើយ។ តែ​ជាក់​ស្តែង Software Engineering វា​មាន​អី​លើស​ពី​ការ​សរសេរ UI ឬ​សរសេរ​តាម Tutorial ឆ្ងាយ​ណាស់។",[12,19,20],{},"Engineer ដែល​ខ្លាំង គឺ​ត្រូវ​ចេះ​រៀបចំ និង​គ្រប់គ្រង System មួយ​ឱ្យ​ដើរ​តាំង​ពី​ដើម​ដល់​ចប់ (End-to-End)។ មាន​ន័យ​ថា​ត្រូវ​យល់​ទាំង Frontend, Backend, Databases, APIs (FullStack), ការ Deployment, ការ Monitoring, រឿង Security និង Scalability (ធ្វើ​ម៉េច​ឱ្យ App ដើរ​ស្រួល​ពេល​មាន​អ្នក​ប្រើ​ច្រើន)។ មិន​តែ​ប៉ុណ្ណោះ យើង​ត្រូវ​យល់​ពី Software Development Life Cycle (SDLC) ទៀត តាំង​ពី​វគ្គ​រៀប​គម្រោង រហូត​ដល់​ការ​តេស្ត និង​ការ​តាម​ដាន App ពេល​ដាក់​ឱ្យ​គេ​ប្រើ​ផ្លូវការ (Production)។",[12,22,23],{},"អ្នក​ខ្លះ​អាច​នឹង​ចេះ Syntax Framework ស្ទាត់​មែន តែ​ដល់​ពេល​ឱ្យ Debug កូដ, ធ្វើការ​ជា​ក្រុម (Teamwork), រៀប Infrastructure, ប្រើ Git (Version Control) ឬ​ពេល​ជួប​បញ្ហា​ពិតៗ​លើ Production គឺអាចមានការលំបាក។",[12,25,26],{},"ម្យ៉ាង​ទៀត Framework គឺ​វា​ដូរ​រហូត! ចឹង​ហើយ​បាន​ជា​ក្រុមហ៊ុន គេ​ចូល​ចិត្ត​រើស​អ្នក​ដែល​មាន​ភាព​បត់​បែន ឆាប់​រៀន​អ្វី​ថ្មីៗ ជាង​អ្នក​ដែល​គ្រាន់​តែ \"ទន្ទិញ\" ចាំ​តែ Framework មួយ​មុខ​នោះ។",[12,28,29],{},"សរុប​មក​វិញ៖ រៀន Framework គឺ​ល្អ តែ​អ្វី​ដែល​ជួយ​ឱ្យ​យើង​ជោគជ័យ​ក្នុង​អាជីព​នេះ​រយៈពេល​វែង គឺ​ការ​រៀន​ធ្វើ Project ពិតៗ, យល់​ពី​គ្រឹះ Computer Science ឱ្យ​ខ្លាំង និង​សន្សំ​បទពិសោធន៍​ក្នុង​ការ​គ្រប់គ្រង System ទាំង​មូល​ដោយ​ខ្លួន​ឯង។",{"title":31,"searchDepth":32,"depth":32,"links":33},"",2,[],"2026-05-14","ស្វែងយល់ពីអ្វីទៅជា Framework និងហេតុអ្វីបានជា ការសិក្សា Framework ដោយខ្លួនឯងមិនគ្រប់គ្រាន់ដើម្បីធានាថាអ្នកនឹងមានការងារបាននៅក្នុងក្រុមហ៊ុន IT ទេ។","md","\u002Fimages\u002Farticles\u002Fframework\u002Fframework.png",{},true,"\u002Farticles\u002Fframework","10 minutes",{"title":6,"description":35},"articles\u002Fframework",[45,46,47],"Framework","Tech Industry","FullStack","sgiDCmp2gCTVh5T65KU6iZ_PzWrUyOJScN-e4v-l3YE",{"id":50,"title":51,"author":7,"body":52,"date":71,"description":72,"extension":36,"image":73,"meta":74,"navigation":39,"path":75,"readTime":41,"seo":76,"stem":77,"tags":78,"__hash__":82},"content_km\u002Farticles\u002Fai-usage-discipline.md","ហេតុអ្វីត្រូវមាន វិន័យក្នុងការប្រើប្រាស់ AI នៅក្នុងការសិក្សា",{"type":9,"value":53,"toc":69},[54,57,60,63,66],[12,55,56],{},"ពេលប្រលងគេបើកចាក់គ្រប់គ្នា តែមានម្នាក់នោះសុខចិត្តធ្វើតាមសម្ថភាព!",[12,58,59],{},"សិស្សដែលពឹងផ្អែកលើ AI ខ្លាំងពេកនៅពេលចាប់ផ្តើមរៀនដំបូងៗ អាចនឹងធ្វើការងារបានលឿន ប៉ុន្តែពួកគេនឹងបាត់បង់ឱកាសក្នុងការហាត់ពត់ខ្លួនឱ្យមានភាពរឹងមាំ មិនសូវចេះដោះស្រាយបញ្ហា និងគ្មានទំនុកចិត្តលើខ្លួនឯង។",[12,61,62],{},"នេះហើយជាមូលហេតុដែល \"វិន័យក្នុងការប្រើ AI\" គឺសំខាន់ណាស់។ វាគឺជាការសម្រេចចិត្តប្រើប្រាស់ AI ដោយការទទួលខុសត្រូវ ប្រៀបដូចជាសិស្សដែលសម្រេចចិត្តមិនលួចចម្លងពេលប្រឡង ទោះបីជាការលួចចម្លងនោះវាងាយស្រួលធ្វើក៏ដោយ។\nបើគ្មានវិន័យនេះទេ សិស្សនឹងចូលចិត្តរំលងការងារលំបាកៗ ដែលធ្វើឱ្យចំណេះដឹងមូលដ្ឋានរបស់ពួកគេមិនរឹងមាំ។",[12,64,65],{},"ពួកគេនឹងជួបការលំបាកនៅពេលប្រឈមមុខនឹងបញ្ហាពិតប្រាកដក្នុងជីវិត ដែលទាមទារការគិតដោយខ្លួនឯង និងការតស៊ូព្យាយាម។ យូរៗទៅ បញ្ហានេះអាចនាំឱ្យពួកគេចាប់ផ្តើមសង្ស័យលើសមត្ថភាពខ្លួនឯង អស់កម្លាំងចិត្ត ឬរហូតដល់មានជំងឺបាក់ទឹកចិត្តទៀតផង។",[12,67,68],{},"តាមពិតទៅ AI មិនមែនជាបញ្ហានោះទេ តែការពឹងផ្អែកលើវាខ្លាំងពេកទើបជាបញ្ហា។ អ្វីដែលសំខាន់បំផុត គឺការចេះប្រើប្រាស់វាឱ្យមានតុល្យភាព និងត្រូវហ៊ានប្រឈមមុខនឹងការលំបាកខ្លះ ព្រោះថាភាពរឹងមាំដែលកើតចេញពីការតស៊ូ (មិនមែនភាពស្រណុកស្រួលនោះទេ) ទើបជាអ្វីដែលជួយឱ្យសិស្សត្រៀមខ្លួនរួចរាល់សម្រាប់ជីវិតពិត។",{"title":31,"searchDepth":32,"depth":32,"links":70},[],"2026-04-27","ស្វែងយល់ពីហេតុអ្វីបានជា វិន័យក្នុងការប្រើប្រាស់ AI គឺសំខាន់សម្រាប់សិស្ស ដើម្បីបង្កើតភាពរឹងមាំ សមត្ថភាពដោះស្រាយបញ្ហា និងទំនុកចិត្តក្នុងដំណើរការសិក្សារបស់ពួកគេ។","\u002Fimages\u002Farticles\u002Fai-usage-discipline\u002Fai-usage-discipline.png",{},"\u002Farticles\u002Fai-usage-discipline",{"title":51,"description":72},"articles\u002Fai-usage-discipline",[79,80,81],"AI","Learning","Discipline","naLG2eXWv-2IVu52dbRgIfpr7x3RlSKSoj81cm-j0n8",1778844174518]