[{"data":1,"prerenderedAt":45},["ShallowReactive",2],{"article-\u002Farticles\u002Fai-usage-discipline":3},{"id":4,"title":5,"author":6,"body":7,"date":30,"description":31,"extension":32,"image":33,"meta":34,"navigation":35,"path":36,"readTime":37,"seo":38,"stem":39,"tags":40,"__hash__":44},"content_km\u002Farticles\u002Fai-usage-discipline.md","ហេតុអ្វីត្រូវមាន វិន័យក្នុងការប្រើប្រាស់ AI នៅក្នុងការសិក្សា","ចៅ ដារ៉ា",{"type":8,"value":9,"toc":26},"minimark",[10,14,17,20,23],[11,12,13],"p",{},"ពេលប្រលងគេបើកចាក់គ្រប់គ្នា តែមានម្នាក់នោះសុខចិត្តធ្វើតាមសម្ថភាព!",[11,15,16],{},"សិស្សដែលពឹងផ្អែកលើ AI ខ្លាំងពេកនៅពេលចាប់ផ្តើមរៀនដំបូងៗ អាចនឹងធ្វើការងារបានលឿន ប៉ុន្តែពួកគេនឹងបាត់បង់ឱកាសក្នុងការហាត់ពត់ខ្លួនឱ្យមានភាពរឹងមាំ មិនសូវចេះដោះស្រាយបញ្ហា និងគ្មានទំនុកចិត្តលើខ្លួនឯង។",[11,18,19],{},"នេះហើយជាមូលហេតុដែល \"វិន័យក្នុងការប្រើ AI\" គឺសំខាន់ណាស់។ វាគឺជាការសម្រេចចិត្តប្រើប្រាស់ AI ដោយការទទួលខុសត្រូវ ប្រៀបដូចជាសិស្សដែលសម្រេចចិត្តមិនលួចចម្លងពេលប្រឡង ទោះបីជាការលួចចម្លងនោះវាងាយស្រួលធ្វើក៏ដោយ។\nបើគ្មានវិន័យនេះទេ សិស្សនឹងចូលចិត្តរំលងការងារលំបាកៗ ដែលធ្វើឱ្យចំណេះដឹងមូលដ្ឋានរបស់ពួកគេមិនរឹងមាំ។",[11,21,22],{},"ពួកគេនឹងជួបការលំបាកនៅពេលប្រឈមមុខនឹងបញ្ហាពិតប្រាកដក្នុងជីវិត ដែលទាមទារការគិតដោយខ្លួនឯង និងការតស៊ូព្យាយាម។ យូរៗទៅ បញ្ហានេះអាចនាំឱ្យពួកគេចាប់ផ្តើមសង្ស័យលើសមត្ថភាពខ្លួនឯង អស់កម្លាំងចិត្ត ឬរហូតដល់មានជំងឺបាក់ទឹកចិត្តទៀតផង។",[11,24,25],{},"តាមពិតទៅ AI មិនមែនជាបញ្ហានោះទេ តែការពឹងផ្អែកលើវាខ្លាំងពេកទើបជាបញ្ហា។ អ្វីដែលសំខាន់បំផុត គឺការចេះប្រើប្រាស់វាឱ្យមានតុល្យភាព និងត្រូវហ៊ានប្រឈមមុខនឹងការលំបាកខ្លះ ព្រោះថាភាពរឹងមាំដែលកើតចេញពីការតស៊ូ (មិនមែនភាពស្រណុកស្រួលនោះទេ) ទើបជាអ្វីដែលជួយឱ្យសិស្សត្រៀមខ្លួនរួចរាល់សម្រាប់ជីវិតពិត។",{"title":27,"searchDepth":28,"depth":28,"links":29},"",2,[],"2026-04-27","ស្វែងយល់ពីហេតុអ្វីបានជា វិន័យក្នុងការប្រើប្រាស់ AI គឺសំខាន់សម្រាប់សិស្ស ដើម្បីបង្កើតភាពរឹងមាំ សមត្ថភាពដោះស្រាយបញ្ហា និងទំនុកចិត្តក្នុងដំណើរការសិក្សារបស់ពួកគេ។","md","\u002Fimages\u002Farticles\u002Fai-usage-discipline\u002Fai-usage-discipline.png",{},true,"\u002Farticles\u002Fai-usage-discipline","10 minutes",{"title":5,"description":31},"articles\u002Fai-usage-discipline",[41,42,43],"AI","Learning","Discipline","naLG2eXWv-2IVu52dbRgIfpr7x3RlSKSoj81cm-j0n8",1778844175320]