[{"data":1,"prerenderedAt":48},["ShallowReactive",2],{"article-\u002Farticles\u002Fframework":3},{"id":4,"title":5,"author":6,"body":7,"date":33,"description":34,"extension":35,"image":36,"meta":37,"navigation":38,"path":39,"readTime":40,"seo":41,"stem":42,"tags":43,"__hash__":47},"content_km\u002Farticles\u002Fframework.md","សិក្សា Framework មិនបានធានាថាអ្នកនឹងមានការងារបានទេ","ចៅ ដារ៉ា",{"type":8,"value":9,"toc":29},"minimark",[10,14,17,20,23,26],[11,12,13],"p",{},"គ្នា​យើង​ច្រើន​ណាស់​យល់​ច្រឡំ​ថា ឱ្យ​តែ​រៀន Framework មួយ​ឱ្យ​ចប់ គឺ​អាច​ធានា​បាន​ការងារ Software Engineer ធ្វើ​។ តែ​តាម​ពិត​វាមិន​ស្រួល​អញ្ចឹង​ទេ! Framework ដូច​ជា React, Vue, NestJS ឬ Flutter អីហ្នឹង គ្រាន់​តែ​ជា \"ឧបករណ៍\" សម្រាប់​សរសេរ​កូដ​ចេញ​ជា App ប៉ុណ្ណោះ។ អ្វី​ដែល​ក្រុមហ៊ុន​គេ​មើល​ខ្លាំង​ជាង​គេ គឺ​សមត្ថភាព Problem-solving, បទពិសោធន៍​ធ្វើ Project ផ្ទាល់ និង​គ្រឹះ (Fundamentals) ឱ្យ​ច្បាស់។",[11,15,16],{},"នៅ​ស្រុក​យើង ឈ្មោះ​ការងារ​ច្រើន​ដាក់​ថា “React Developer,” “Flutter Developer” ឬ “Laravel Developer” អីចឹងទៅ។ ការ​ដាក់​បែប​នេះ ធ្វើ​ឱ្យ​អ្នក​ទើប​រៀន​ថ្មីៗ (Beginners) ភ័ន្ត​ច្រឡំ​ថា ចេះ​តែ Framework ហ្នឹង​មួយ​ទៅ គឺ​គេ​ជួល​ធ្វើការ​បាត់​ហើយ។ តែ​ជាក់​ស្តែង Software Engineering វា​មាន​អី​លើស​ពី​ការ​សរសេរ UI ឬ​សរសេរ​តាម Tutorial ឆ្ងាយ​ណាស់។",[11,18,19],{},"Engineer ដែល​ខ្លាំង គឺ​ត្រូវ​ចេះ​រៀបចំ និង​គ្រប់គ្រង System មួយ​ឱ្យ​ដើរ​តាំង​ពី​ដើម​ដល់​ចប់ (End-to-End)។ មាន​ន័យ​ថា​ត្រូវ​យល់​ទាំង Frontend, Backend, Databases, APIs (FullStack), ការ Deployment, ការ Monitoring, រឿង Security និង Scalability (ធ្វើ​ម៉េច​ឱ្យ App ដើរ​ស្រួល​ពេល​មាន​អ្នក​ប្រើ​ច្រើន)។ មិន​តែ​ប៉ុណ្ណោះ យើង​ត្រូវ​យល់​ពី Software Development Life Cycle (SDLC) ទៀត តាំង​ពី​វគ្គ​រៀប​គម្រោង រហូត​ដល់​ការ​តេស្ត និង​ការ​តាម​ដាន App ពេល​ដាក់​ឱ្យ​គេ​ប្រើ​ផ្លូវការ (Production)។",[11,21,22],{},"អ្នក​ខ្លះ​អាច​នឹង​ចេះ Syntax Framework ស្ទាត់​មែន តែ​ដល់​ពេល​ឱ្យ Debug កូដ, ធ្វើការ​ជា​ក្រុម (Teamwork), រៀប Infrastructure, ប្រើ Git (Version Control) ឬ​ពេល​ជួប​បញ្ហា​ពិតៗ​លើ Production គឺអាចមានការលំបាក។",[11,24,25],{},"ម្យ៉ាង​ទៀត Framework គឺ​វា​ដូរ​រហូត! ចឹង​ហើយ​បាន​ជា​ក្រុមហ៊ុន គេ​ចូល​ចិត្ត​រើស​អ្នក​ដែល​មាន​ភាព​បត់​បែន ឆាប់​រៀន​អ្វី​ថ្មីៗ ជាង​អ្នក​ដែល​គ្រាន់​តែ \"ទន្ទិញ\" ចាំ​តែ Framework មួយ​មុខ​នោះ។",[11,27,28],{},"សរុប​មក​វិញ៖ រៀន Framework គឺ​ល្អ តែ​អ្វី​ដែល​ជួយ​ឱ្យ​យើង​ជោគជ័យ​ក្នុង​អាជីព​នេះ​រយៈពេល​វែង គឺ​ការ​រៀន​ធ្វើ Project ពិតៗ, យល់​ពី​គ្រឹះ Computer Science ឱ្យ​ខ្លាំង និង​សន្សំ​បទពិសោធន៍​ក្នុង​ការ​គ្រប់គ្រង System ទាំង​មូល​ដោយ​ខ្លួន​ឯង។",{"title":30,"searchDepth":31,"depth":31,"links":32},"",2,[],"2026-05-14","ស្វែងយល់ពីអ្វីទៅជា Framework និងហេតុអ្វីបានជា ការសិក្សា Framework ដោយខ្លួនឯងមិនគ្រប់គ្រាន់ដើម្បីធានាថាអ្នកនឹងមានការងារបាននៅក្នុងក្រុមហ៊ុន IT ទេ។","md","\u002Fimages\u002Farticles\u002Fframework\u002Fframework.png",{},true,"\u002Farticles\u002Fframework","10 minutes",{"title":5,"description":34},"articles\u002Fframework",[44,45,46],"Framework","Tech Industry","FullStack","sgiDCmp2gCTVh5T65KU6iZ_PzWrUyOJScN-e4v-l3YE",1778844175320]