[{"data":1,"prerenderedAt":48},["ShallowReactive",2],{"article-\u002Farticles\u002Ffrontend-increasingly-fullstack":3},{"id":4,"title":5,"author":6,"body":7,"date":33,"description":34,"extension":35,"image":36,"meta":37,"navigation":38,"path":39,"readTime":40,"seo":41,"stem":42,"tags":43,"__hash__":47},"content_km\u002Farticles\u002Ffrontend-increasingly-fullstack.md","Frontend សម័យឥឡូវ៖ លើសពីការធ្វើ UI គឺការយល់ដឹងពី System ទាំងមូល","ចៅ ដារ៉ា",{"type":8,"value":9,"toc":29},"minimark",[10,14,17,20,23,26],[11,12,13],"p",{},"ការធ្វើ Frontend សម័យឥឡូវ កំពុងវិវត្តទៅជាការងារបែប Full-stack\nកាន់តែខ្លាំងហើយ ជាពិសេសជាមួយការ ចាប់យកបច្ចេកវិទ្យា SSR ដូចជា Next.js, Nuxt\nនិង SvelteKit ជាដើម។",[11,15,16],{},"កាលពីមុន ការងារ Frontend ភាគច្រើនគឺផ្ដោតលើ HTML, CSS និង JavaScript ដែលដើរនៅលើ\nBrowser តែមួយមុខទេ។ Developer ភាគច្រើនចំណាយពេលលើការរៀប Layout, Styling, Animations\nនិងការធ្វើ User interactions។ ប៉ុន្តែបច្ចុប្បន្ន Frontend Developer\nត្រូវមានភារកិច្ចកាន់តែច្រើនដូចជា Server-side\nrendering, API routes, យុទ្ធសាស្ត្រ Caching, Authentication, SEO optimization,\nEdge functions រហូតដល់ការចូលទៅកាន់ Database ទៀតផង។ មើលទៅ Frontend និង Backend\nហាក់ដូចជាកំពុងរលាយចូលគ្នាបែងចែកលែងច្បាស់ទៅហើយ។",[11,18,19],{},"យើងអាចប្រៀបធៀបបានថា កាលពីមុន Frontend Developer ហាក់ដូចជាអ្នករៀបចំដេគ័រ\nនិងតុបតែងមុខហាងបាយឱ្យស្អាត ប៉ុន្តែឥឡូវនេះ\nគេរំពឹងថាពួកគេត្រូវយល់ដឹងទាំងរបៀបការងារក្នុងផ្ទះបាយ\n(Kitchen workflow), ប្រព័ន្ធគ្រប់គ្រងស្ដុក (Inventory), ការដឹកជញ្ជូន (Delivery)\nនិងប្រព័ន្ធទូទាត់ប្រាក់នៅពីក្រោយទៀតផង។ (សរុបមកគឺរៀបចំតាំងពីមុខហាង\nដល់ក្រោយផ្ទះតែម្ដង!)",[11,21,22],{},"នៅក្នុង Project ជាក់ស្ដែង បញ្ហានឹងលេចឡើងភ្លាមៗ៖ ឧទាហរណ៍ Page\nមួយអាចដើរបានយ៉ាងល្អឥតខ្ចោះក្នុងម៉ាស៊ីនរបស់យើង\n(Local development) ប៉ុន្តែនៅពេល Deploy ទៅប្រើប្រាស់ជាក់ស្តែង\nយើងស្រាប់តែត្រូវឈឺក្បាលជាមួយបញ្ហា\nSSR hydration mismatches, CDN cache invalidation, បញ្ហា Authentication cookies\nរវាង Server និង Browser ឬ អាចឆ្ងល់ថា ហេតុអ្វីបានជា API calls ដើរខុសគ្នានៅលើ\nServer និងនៅលើ Client។",[11,24,25],{},"ការងារ Frontend សម័យថ្មី មិនមែនត្រឹមតែជាការ \"ធ្វើ UI\" ទៀតទេ\nប៉ុន្តែគឺត្រូវយល់ពីរបៀបដែល Web\napplication ទាំងមូលដំណើរការ តាំងពី Browser ដល់ Server រហូតដល់ Infrastructure។",[11,27,28],{},"ដូច្នេះ ប្អូនៗ Developer ជំនាន់ក្រោយ គួរត្រៀមខ្លួនរៀនឱ្យលើសពី Frameworks\nនិង Components។ គួរស្វែងយល់បន្ថែមពី Networking, HTTP caching,\nAuthentication, Databases និងការធ្វើ Deployment ព្រោះវិស័យ Frontend សម័យឥឡូវ\nផ្ដល់តម្លៃខ្ពស់ដល់ Developer ណាដែលយល់ពីប្រព័ន្ធ (System) ទាំងមូល\nច្រើនជាងអ្នកដែលចេះត្រឹមតែផ្នែក Visual ខាងក្រៅ។",{"title":30,"searchDepth":31,"depth":31,"links":32},"",2,[],"2026-05-16","ស្វែងយល់ពីការវិវត្តនៃ Frontend Engineering ដែលកំពុងក្លាយជា Full-stack។ ហេតុអ្វីបានជា Framework ដូចជា Next.js ផ្លាស់ប្តូរតួនាទីរបស់យើងពីអ្នកឌីហ្សាញ Layout មកជាអ្នកគ្រប់គ្រង Infrastructure និងយុទ្ធសាស្ត្រ Backend?","md","\u002Fimages\u002Farticles\u002Fssr2\u002Fssr2.jpg",{},true,"\u002Farticles\u002Ffrontend-increasingly-fullstack","10 minutes",{"title":5,"description":34},"articles\u002Ffrontend-increasingly-fullstack",[44,45,46],"Frontend","Server-Side Rendering","FullStack","jkJnf-QJNPgnRqagYshMEikVQwo6LFkycSMpGakP5D4",1779878941558]