អំពីយើង
ស្វែងយល់អំពីបេសកកម្មរបស់យើងក្នុងការនាំយកការអប់រំផ្នែកបច្ចេកវិទ្យាមកកម្ពុជា
ហេតុអ្វីខ្ញុំបង្កើតគេហទំព័រនេះ?
ខ្ញុំចូលចិត្តបញ្ចេញមតិរបស់ខ្ញុំដោយការសរសេរ។ ការសរសេរធ្វើអោយវាក្យសព្ទរបស់ខ្ញុំប្រសើរឡើង។ វាក៏អាចធ្វើឱ្យជីវិតរបស់ខ្ញុំមិនសូវធុញទ្រាន់ក្នុងអំឡុងពេលស្នាក់នៅប្រទេសជប៉ុន (ចាប់តាំងពីឆ្នាំ 2021)។
ខ្ញុំបានចាប់ផ្តើម TFD នៅក្នុងឆ្នាំ ២០១៤ នៅពេលដែលខ្ញុំរៀនថ្នាក់ទី ១១ ។ ខ្ញុំមិនដឹងច្រើនអំពីកុំព្យូទ័រទេនៅពេលនោះ។ ចំណែករឿងកាត់តនឹង និងផលិតវីដេអូ រឹតតែមិនបាច់និយាយ។
ចំណេះដឹងតែមួយគត់ដែលខ្ញុំអាចចែករំលែកនៅពេលនោះ (២០១៤) គឺ ភាសាអង់គ្លេស ។ វាមិនល្អឥតខ្ចោះទេ។ ហេតុអ្វីបានជាខ្ញុំអាច
ចាកចេញពីតំបន់សុខស្រួល( Comfort Zone) មកធ្វេីបែបនេះ? ខ្ញុំគិតថាវាដោយសារតែចំណង់ ។ ខ្ញុំតែងតែមានការចង់ដឹង
ថាអ្វីៗនៅជុំវិញខ្លួនខ្ញុំដំណើរការដូចម្តេច។ ខ្ញុំបានចាប់ផ្តើមប្លក់តូចមួយជាមួយ Google Blogger ពេលខ្ញុំរៀនថ្នាក់ទី ១០ ។
វាអត់ជោគជ័យទេ ប៉ុន្តែមានអារម្មណ៍សប្បាយពេលធ្វើវា។ ខ្ញុំរៀនពី html របៀបកំណត់ html element។
ដោយបន្តធ្វើបែបនេះម្តងហើយម្តងទៀត ខ្ញុំបានទទួលចំណេះដឹង និងភាពល្អឥតខ្ចោះបន្តិចម្តងៗ។
ខ្ញុំក៏មិនចាប់អារម្មណ៍ថាសមត្ថភាពរបស់ខ្ញុំបានរីកចំរើនដែរ។ ខ្ញុំសង្ឃឹមថាគេហទំព័រ
នេះអាចបំផុសគំនិតក្មេងៗជំនាន់ក្រោយឱ្យស្វែងរកការអភិវឌ្ឍន៍ជាវិជ្ជមានក្នុងជីវិត។




