ត្រឡប់ទៅអត្ថបទ
ហេតុអ្វីត្រូវមាន វិន័យក្នុងការប្រើប្រាស់ AI នៅក្នុងការសិក្សា

ហេតុអ្វីត្រូវមាន វិន័យក្នុងការប្រើប្រាស់ AI នៅក្នុងការសិក្សា

ចៅ ដារ៉ា April 27, 2026 10 minutes
AILearningDiscipline
ចែករំលែកអត្ថបទនេះ:

ស្វែងយល់ពីហេតុអ្វីបានជា វិន័យក្នុងការប្រើប្រាស់ AI គឺសំខាន់សម្រាប់សិស្ស ដើម្បីបង្កើតភាពរឹងមាំ សមត្ថភាពដោះស្រាយបញ្ហា និងទំនុកចិត្តក្នុងដំណើរការសិក្សារបស់ពួកគេ។


ពេលប្រលងគេបើកចាក់គ្រប់គ្នា តែមានម្នាក់នោះសុខចិត្តធ្វើតាមសម្ថភាព!

សិស្សដែលពឹងផ្អែកលើ AI ខ្លាំងពេកនៅពេលចាប់ផ្តើមរៀនដំបូងៗ អាចនឹងធ្វើការងារបានលឿន ប៉ុន្តែពួកគេនឹងបាត់បង់ឱកាសក្នុងការហាត់ពត់ខ្លួនឱ្យមានភាពរឹងមាំ មិនសូវចេះដោះស្រាយបញ្ហា និងគ្មានទំនុកចិត្តលើខ្លួនឯង។

នេះហើយជាមូលហេតុដែល "វិន័យក្នុងការប្រើ AI" គឺសំខាន់ណាស់។ វាគឺជាការសម្រេចចិត្តប្រើប្រាស់ AI ដោយការទទួលខុសត្រូវ ប្រៀបដូចជាសិស្សដែលសម្រេចចិត្តមិនលួចចម្លងពេលប្រឡង ទោះបីជាការលួចចម្លងនោះវាងាយស្រួលធ្វើក៏ដោយ។ បើគ្មានវិន័យនេះទេ សិស្សនឹងចូលចិត្តរំលងការងារលំបាកៗ ដែលធ្វើឱ្យចំណេះដឹងមូលដ្ឋានរបស់ពួកគេមិនរឹងមាំ។

ពួកគេនឹងជួបការលំបាកនៅពេលប្រឈមមុខនឹងបញ្ហាពិតប្រាកដក្នុងជីវិត ដែលទាមទារការគិតដោយខ្លួនឯង និងការតស៊ូព្យាយាម។ យូរៗទៅ បញ្ហានេះអាចនាំឱ្យពួកគេចាប់ផ្តើមសង្ស័យលើសមត្ថភាពខ្លួនឯង អស់កម្លាំងចិត្ត ឬរហូតដល់មានជំងឺបាក់ទឹកចិត្តទៀតផង។

តាមពិតទៅ AI មិនមែនជាបញ្ហានោះទេ តែការពឹងផ្អែកលើវាខ្លាំងពេកទើបជាបញ្ហា។ អ្វីដែលសំខាន់បំផុត គឺការចេះប្រើប្រាស់វាឱ្យមានតុល្យភាព និងត្រូវហ៊ានប្រឈមមុខនឹងការលំបាកខ្លះ ព្រោះថាភាពរឹងមាំដែលកើតចេញពីការតស៊ូ (មិនមែនភាពស្រណុកស្រួលនោះទេ) ទើបជាអ្វីដែលជួយឱ្យសិស្សត្រៀមខ្លួនរួចរាល់សម្រាប់ជីវិតពិត។