ខ្ញុំគិតថា ភាពជោគជ័យមិនមែនស្ថិតលើការទទួលបានរង្វាន់ម្តងៗនោះទេ ភាពជោគជ័យគឺជាដំណើរការវិវត្តន៏ទៅមុខ មានន័យថា យើងចេះដួលងើប នឹង កែប្រែខ្លួនឯង ទទួលស្គាល់ចំណុចខ្វះខាត នៅចំពោះមុខការបរាជ័យ។
កុំនៅជាប់តែជាមួយអ្វីដែលយើងចេះ! (Don’t be stuck with what you already know) ត្រូវមានទំលាប់ ចេះរៀនអ្វីថ្មីៗ នឹងដេញតាម បច្ចេកវិទ្យាដែលចេញមកថ្មីៗ។ ពេលមាន Technology អីថ្មីៗចេញមក ត្រូវសួរខ្លួនឯងថា "តើវាមានប្រយោជន៍អ្វីចំពោះ Project យើង បច្ចុប្បន្ន បើយើងយកវាមកបញ្ចូលលើ Project ដែលយើងមានហើយ តើ Project យើងអាចប្រសើរឡើងលើចំណុចណាខ្លះ? ហេតុអ្វីគេផ្សេងកំពុងសិក្សាចង់ប្រើវា?"។ ឃើញសិស្សយើងមួយចំនួន ចេញពីសាលាមកប្រើ PHP គិតចង់ប្រើវាមួយជីវិត នឹង គ្មានចំណង់សាកល្បងអីថ្មី! ចឹងហើយឱកាសការងារយើងក៏មិនទូលំទូលាយព្រោះ ក្រុមហ៊ុនក៏គេត្រូវការប្រើ អីថ្មីៗរហូតដើម្បីឲ្យផលិតផលគេល្អដែរ ចឹងគេត្រូវការបុគ្គលិកដែលចូលចិត្តរៀន នឹង រៀនបានលឿន!